តើទារកអាយុ១ខែមានការលូតលាស់អ្វីខ្លះ?
មិនខុសពីទើបកើតប៉ុន្មានទេ ទារកអាយុ១ខែនៅតែគេង
និងបៅច្រើន តែគេហាក់ដូចជាចាប់អារម្មណ៍បរិស្ថានជុំវិញគេខ្លួនគេច្រើនជាងមុន។
ការបញ្ចេញសម្លេង
ដោយគេចាប់អារម្មណ៍នឹងទំនាក់ទំនងជាមួយយើង
ក្នុងពេលនេះកូនយើងគេចាប់ផ្ដើមបញ្ចេញសម្លេងពេលគេភ្ញាក់ពីគេង ឬពេលគេឃើញមុខយើង។
គេបញ្ចេញសម្លេងពីក្នុងដើមក អា...អរ... ហើយមើលទៅគេហាក់បីដូចជាប្រឹងគ្រលាស់អណ្ដាត
នៅពេលដែលយើងនិយាយជាមួយគេ ដូចជាគេព្យាយាមនិងចង់និយាយតបយើងណាស់ចឹង។
ការបញ្ចេញកាយវិការ
ពេលគេភ្ញាក់ពីគេង គេនៅលេងយូរជាងមុន ដោយព្យាយាមទធាក់ដៃជើង
និងពត់ខ្លួនចុះឡើង ដើម្បីសម្រួលសាច់ដុំនិងធ្វើឲ្យសាច់ដុំគេលូតលាស់រឹងម៉ាំ។
ពេលយើងដាក់ឲ្យគេផ្កាប់ គេប្រឹងងើបក្បាល និងស្មា។
ក្មេងខ្លះអាចងើបក្បាលបាន ៤៥ ដឺក្រេ។ នេះជាសញ្ញាថា សាច់ដុំករបស់គេចាប់ផ្ដើមរឹងម៉ាំនិងមានការលូតលាស់ល្អ។
នៅចុងខែ គេអាចទប់ករបស់គេបាន២ ៣វិនាទី
នៅពេលយើងចាប់លើកគេ
ថ្នមៗ។
ថ្នមៗ។
ចំណែកឯម្រាមដៃគេវិញ ឥឡូវជួនកាលលា ជួនកាលក្ដាប់។
អារម្មណ៍និងការចាប់អារម្មណ៍
គេចេះសង្កេតបរិស្ថានជុំវិញគេច្រើនជាងមុន។ គេចាប់ផ្ដើមសម្គាល់បានកាន់តែច្បាស់ថាយើងជាអ្នកណា ជាពិសេសសម្គាល់ម៉ាក់ដែលតែងតែនៅក្បែរគេជានិច្ច។ គេហាក់បីដូចជាបង្ហាញអារម្មណ៍រីករាយនៅពេលដែលគេឃើញយើង ដោយទធាក់ដៃ ទធាក់ជើង ញញឹម និងលើកដៃមកសំដៅ
យើង។ គេសម្លឹងមើលអ្វីៗនៅជុំវិញខ្លួន និងព្យាយាមងាកទៅតាមរក បើគេលឺសម្លេង ហើយចាប់អារម្មណ៍ និងសម្លឹងតាមវត្ថុដែលមានចលនា។


Comments
Post a Comment