ព្យាយាមដាក់គេឲ្យនៅស្និតស្នាលផ្ទាល់ជាមួយម៉ាក់និងប៉ា
(skin to skin)
និងម៉ាស្សាឲ្យគេផងក៏បានដើម្បីឲ្យកាន់តែមានអារម្មណ៍ស្និតស្នាល សុវត្ថិភាព និងអារម្មណ៍ល្អ។
និងម៉ាស្សាឲ្យគេផងក៏បានដើម្បីឲ្យកាន់តែមានអារម្មណ៍ស្និតស្នាល សុវត្ថិភាព និងអារម្មណ៍ល្អ។
និយាយជាមួយកូនឲ្យបានច្រើន
ដោយសម្លឹមើលមុខគេក្នុងពេលនិយាយ។
ម៉ាស្សាដៃជើងគេ
ដើម្បីសម្រួលសាច់ដុំ និងឲ្យគេអាចធ្វើចលនាក្នុងកាយវិការត្រង់។
ដាក់វត្ថុឬរបស់លេងឲ្យគេឲ្យគេរៀនសំលឹងតាម
ឬឲ្យគេសម្លឹងតាមមុខរបស់យើង។
ដាក់ឲ្យគេផ្កាប់ ឬហៅថា Tummy Time ដើម្បីជ្រុញការលូតលាស់សាច់ដុំពោះ ក និងខ្នង
ហើយជួយឲ្យគេឆាប់រឹងកផងដែរ។
សូមជម្រាបថា ក្នុងដំណាក់កាលនេះ កូនរបស់ម៉ាក់មិនត្រូវការរបស់លេងអីច្រើនទេ
អ្វីដែលជារបស់លេងល្អជាងគេបំផុតនោះគឺ មុខ សម្លេង និងកាយវិការរបស់ប៉ាម៉ាក់នេះឯង។

Comments
Post a Comment